Quantcast
Channel: volunteer – Angkor Hospital for Children
Viewing all articles
Browse latest Browse all 12

លោកគ្រូសោម សុផល ២០ឆ្នាំនៃការថែទាំនៅជួរមុខ

$
0
0

ក្នុងឆ្នាំ១៩៩៨ ផ្លាកសញ្ញាមួយបានប្រកាសជាភាសាខ្មែរនិងអង់គ្លេស នៅកណ្តាលដីស្រែមួយក្នុងក្រុងសៀមរាប។ វាលស្រែមួយនេះហើយគឺជាទីតាំងដូចគ្នាដែលមន្ទីរពេទ្យកុមារអង្គរត្រូវបានសាងសង់។ សេចក្តីប្រកាសនោះគឺផ្លាករើសបុគ្គលិកវេជ្ជសាស្ត្រ និងមិនមែនវេជ្ជសាស្ត្រដោយមានជំនួយជាភាសាអង់គ្លេស ដើម្បីរើសបុគ្គលិកនៅមន្ទីរពេទ្យថ្មីមួយ។

លោកសោម សុផលធ្វើដំណើរកាត់ផ្លាកនេះ ហើយក៏មានចំណាប់អារម្មណ៍ភ្លាមៗក្នុងការដាក់ពាក្យចូលបម្រើការងារនៅមន្ទីរពេទ្យកុមារអង្គរ។

“ ពេលហ្នឹង មិនសូវមានតំណែងគិលានុប្បដ្ឋាកច្រើនប៉ុណ្មានទេសម្រាប់ដាក់ពាក្យនៅក្នុងខេត្តសៀមរាប ចំណែកអ្នកដាក់ពាក្យវិញមានច្រើនរាប់មិនអស់ “ លោក សោម សុផលនិយាយ។

លោកគ្រូសុផលបានចូលសម្ភាសន៍ជាមួយនាយកប្រតិបត្តិគឺលោក ចន ម៉័រហ្គេន (Jon Morgan) នៅវត្តកេសារារាម បន្ទាប់មកធ្វើតេស្តសរសេរបន្តទៀត។ លោកគ្រូជាប់ទាំងសម្ភាសន៍ផ្ទាល់មាត់និងសំណេរ ក្លាយជា បុគ្គលិកដំបូងបំផុតចំនួន១០នាក់របស់មន្ទីរពេទ្យកុមារអង្គរ។ បុគ្គលិកទាំងអស់ត្រូវបានហ្វឹកហ្វឹនបន្ថែមរយៈពេល៣ខែ ក្នុងខណៈពេលដែលអគារមន្ទីរពេទ្យកុមារអង្គរកំពុងតែសាងសង់ ដោយការហ្វឹកហ្វឹនផ្តោតលើជំនាញពិសេសផ្នែកថែទាំកុមារ និងភាសាអង់គ្លេស។

លោក ចន ម៉័រហ្គេន(Jon Morgan) យល់ឃើញថាជំនាញភាសាអង់គ្លេសមួយចំនួនគឺជាតម្រូវការ ដើម្បីឲ្យ បុគ្គលិកមន្ទីរពេទ្យកុមារអង្គរអាចទំនាក់ទំនងជាមួយនឹងអ្នកស្ម័គ្រចិត្តអន្តរជាតិបាន។ សមត្ថភាពបស់បុគ្គលិកក្នុងស្រុកក្នុងការរៀនសូត្រនិងស្វែងយល់ភាសាអង់គ្លេសនេះហើយ បានជួយឱ្យអ្នកស្ម័គ្រចិត្តអន្តរជាតិរាប់រយនាក់អាចអភិវឌ្ឍមន្ទីរពេទ្យចាប់តាំងពីបង្កើត។

លោកគ្រូ សោម សុផល ជាមួយនឹងអ្នកស្ម័គ្រចិត្ត បុគ្គលិក អ្នកជំងឺ និងអាណាព្យាបាល, ឆ្នាំ១៩៩៩

ក្រៅពីជំនាញផ្នែកភាសា លោក ចន ម៉ឺរហ្គេនមើលឃើញបទពិសោធន៍ដ៏ល្អរបស់លោកគ្រូសុផលផ្នែកវេជ្ជសាស្ត្រនិងភាពជាអ្នកដឹកនាំផងនោះ  លោកក៏បានតែងតាំងលោកគ្រូសុផលជាប្រធានផ្នែកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ(IPD)។ លោកគ្រូធ្វើការជាមួយនឹងបុគ្គលិកសុខាភិបាលក្នុងប្រទេសនិងអ្នកស្ម័គ្រចិត្តក្រៅប្រទេសដូចជា អ្នកស្រី Geetha មកពីប្រេទេសស្រីលង្ការ (Nursing Supervisor) អ្នកស្រី Mangala មកពីប្រទេសស្រីលង្ការ (Nursing Supervisor in IPD)។ គិលានុប្បដ្ឋាកអ្នកស្ម័គ្រចិត្ត Emma និង Maria មកពីចក្រភពអង់គ្លេស Susie, Babette និង Carol មកពីសហរដ្ឋអាមេរិក ដោយបានជួយបង្ហាត់បង្រៀនបុគ្គលិកក្នុងស្រុក ក៏ដូចជាព្យាបាលអ្នកជំងឺផងដែរ។ ចំណែកវេជ្ជបណ្ឌិត James មកពីចក្រភពអង់គ្លេសក៏បានបង្កើតនិងបំពាក់ឧបករណ៍នៅបន្ទប់ជំងឺធ្ងន់និងសង្គ្រោះបន្ទាន់។

“កាលពីដំបូងឡើយ ទាំងអស់គ្នាមកធ្វើការនៅពេទ្យដោយជិះកង់ឫក៏ម៉ូតូ។ បុគ្គលិកទាំងអស់នៅក្មេងៗ ចំនែកក្នុងក្រុងវិញមានលក្ខណៈតូចនៅឡើយ ថែមទាំងស្ងាត់ទៀតផង។ ប្រភេទជំងឺភាគច្រើនដែលពួកយើងពិនិត្យព្យាបាលគឺក្មេងៗដែលមានរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ឫគ្រោះថ្នាក់ដោយសារម៉ាស៊ីននៅស្រែចំការ ក្រៅពីនោះគឺឆ្កែខាំ​ ឫក៏ជំងឺដែលបណ្តាលមកពីទឹកកខ្វក់”

លោកគ្រូ សោម សុផល

ជំងឺទាំងនេះនៅតែជាប្រភេទជំងឺទូទៅក្នុងពេលបច្ចុប្បន្ននេះ ខណៈមន្ទីរពេទ្យកុមារអង្គរនៅតែបន្តពិនិត្យព្យាបាលជំងឺដូជជាឆ្កែឆ្កួតខាំ គ្រុនពោះវៀន និងរាគរួស ដោយមានបន្ថែមប្រភេទជំងឺដែលត្រូវការជំនាញឯកទេសមួយចំនួនទៀត។

លោកគ្រូសុផល​ក៏ជាចំណែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ “កម្មវិធីអប់រំរបស់មន្ទីរពេទ្យកុមារអង្គរ” ផងដែរ។

“មន្ទីរពេទ្យកុមារអង្គរតែងតែដាក់ការអប់រំជាចំណុចស្នូលលើសកម្មភាពដែលអនុវត្តន៍” លោកគ្រូមានប្រសាសន៍។ លោកគ្រូបានជួយបង្កើតកម្មវិធីអប់រំផ្នែកវេជ្ជសាស្រ្តនិងថែទាំយ៉ាងរឹងមាំនៅទីនេះ ដែលបច្ចុប្បន្នបានអភិវឌ្ឍទៅជាមន្ទីរពេទ្យអប់រំជំនាញមួយ ដែលបានអប់រំបុគ្គលិកសុខាភិបាលនៅក្នុងប្រទេសកម្ពុជា និងបន្តព្យាបាលកុមារជាច្រើននាក់នៅក្នុងប្រទេសកម្ពុជា។

កំឡុងពេលកាន់តំណែងរបស់លោកគ្រូសុផល មន្ទីរពេទ្យកុមារអង្គរបានរីលូតលាស់បន្តិចម្តងៗ និងពង្រីកប្រតិបត្តិការណ៍របស់ខ្លួន។ ចាប់តាំងពីការកកើតឡើងដំបូង បេសកកម្មរបស់មន្ទីរពេទ្យសង្កត់ធ្ងន់លើក្រមសីលធម៌ ក្តីមេត្តាករុណា ការគោរព វិន័យ ព្រមទាំងការគ្រប់គ្រងល្អ។ បច្ចុប្បន្ននេះលោកគ្រូសោម សុផលមានតួនាទីជាប្រធានការិយាល័យថែទាំនៃមន្ទីរពេទ្យកុមារអង្គរ។


សូមថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តយូរអង្វែង អ្នកស្រី ណាន់ស៊ី ស្ត័ររូយ៍  (Nancy Storrow) ដែលបានធ្វើកិច្ចសម្ភាសន៍និងធ្វើប្រវត្តិរូបបុគ្គលិកជើងចាស់។

Thank you to long-time volunteer Nancy Storrow, who interviewed and profiled AHC’s veteran staff.

The post លោកគ្រូសោម សុផល ២០ឆ្នាំនៃការថែទាំនៅជួរមុខ appeared first on Angkor Hospital for Children.


Viewing all articles
Browse latest Browse all 12

Latest Images

Trending Articles



Latest Images